Ieng Sonita
Happy Day! With beautiful rising star!
Sunday, December 26, 2010
Wednesday, December 1, 2010
A trip to Preah Vihear Temple
សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារ (ភាគ១)ដោយ មឿង ទុម
2008-07-17
មាន ចម្ងល់ថា ហេតុអ្វីបានជាប្រាសាទព្រះវិហារ ដែលជា កម្មសិទ្ធិរបស់ខ្មែរនោះ មានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ? តើអ្នកណាជាអ្នកកសា
ងប្រាសាទព្រះវិហារនោះ?
ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា។
លោក សាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដី ព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មាន ប្រទេស សៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ ។
ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់បន្ថែមយ៉ាងដូច្នេះ ៖ «ខ្មែរយើងមួយចំនួន មិនយល់អំពីប្រាសាទព្រះវិហារ ចោទសួរថា ផ្លូវដែលទៅកាន់ប្រាសាទព្រះវិហារហ្នឹង ផ្លូវដែលស្រួលនោះ គឺទៅពីស្រុកសៀម ។ ហេតុអ្វី បើជាប្រាសាទខ្មែរ ម៉េចក៏គេធ្វើផ្លូវឡើងទៅពីស្រុកសៀមទៅវិញ ។ ដើម្បីឲ្យបាត់ការងឿងឆ្ងល់ចំពោះបញ្ហានេះខ្ញុំសូមជម្រាប សូមឲ្យជ្រាបថា ប្រាសាទព្រះវិហារនេះ មាននៅក្នុងទឹកដីខ្មែរតាំងតែពីដើមមកយូរណាស់ហើយដីខ្មែរគឺស្រុកសៀម មិនទាន់មានឯណា ។ ដីខ្មែរមាននៅរហូតទៅដល់ប្រទេសភូមា ។ បើខាងជើងនោះ រហូតទៅដល់ក្រុងឈៀងម៉ៃ ពីព្រោះខ្មែរកាន់អំណាចរហូតទៅដល់ទីនោះ។ដូច្នេះមិនមែនមកចោទថាដីត្រង់កន្លែងនោះមានសៀមមានអីបើសៀមមិនទាន់មកដល់ឯណា។ សៀមទាល់តែចុងសតវត្សរ៍ទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។ ដូច្នេះសុំកុំឲ្យងឿងឆ្ងល់ បើមានអ្នកណាផ្សេងទៀតថា ទេប្រាសាទហ្នឹងមិនគួរជារបស់ខ្មែរ ហ្នឹងគឺខុសហើយ ។ ពីព្រោះដីខ្មែរនៅវាតតាំងពីដែនដីកម្ពុជាក្រោម កូសាំងស៊ីន រហូតទៅដល់ខាងជើងនោះ គឺរហូតទៅដល់វៀងច័ន្ទឯណោះ ។ ហ្នឹង បើផ្នែកខាងស្រុកលាវ ។ សៀមអត់ទាន់មានទេ ដូច្នេះគេយកដីនេះ យកមកធ្វើជាប្រាសាទ ដែលវាលទំនាបដែលឡើងមកសព្វថ្ងៃគឺឡើងមកពីខាងជើងហើយគេធ្វើប្រាសាទហ្នឹង បែរមុខទៅទិសខាងជើង ។ ប្រាសាទនេះ មិនមានលក្ខណៈដូចប្រាសាទឯទៀតៗទេ ។ ដូច្នេះ សូមកុំឲ្យងឿងឆ្ងល់ទៀត ផ្លូវដែលគេធ្វើមកពីស្រុកសៀមៗ ពុំទាន់មានទេ ។ សព្វថ្ងៃយើងច្រឡំ សព្វថ្ងៃយើងភ្លេចប្រវត្តិ ដូច្នេះ គេធ្វើពីដីខ្មែរមកហ្នឹង រួចដីខ្មែរនៅខាងជើងឯណោះ វាវាលទំនាប ហើយនៅឯខាងស្រុកខ្មែរ សព្វថ្ងៃឯណេះ វាដីត្រង់ហ្នឹងគឺជាល្បាក់ គឺជាជញ្ជាំងភ្នំ ។ ម្ល៉ោះហើយ គេធ្វើហ្នឹង គឺសម្រាប់ឲ្យមានព្រាហ្មណ៍ហ្នឹង ទៅរក្សាលិង្គរបស់ព្រះឥសូរ ហើយកន្លែងនោះគឺកន្លែងគេតាំងសិល្ប៍» ។
តាម ការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៥២៥ម៉ែត្រ ។
បើគិតពី ផ្លូវចូលពីដីទំនាប ឡើងទៅដល់ប្រាសាទនៅលើកំពូលភ្នំនោះ គឺកាំជណ្តើរសម្រាប់ឡើងបន្តិចម្តងៗ រហូតដល់ប្រាសាទដែលនៅលើកំពូលភ្នំនោះ គឺមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។
លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍បង្ហាញអំពីទីតាំងភូមិសាស្រ្តនៃសំណង់ប្រាសាទព្រះវិហារ ដែលមានរួមទាំងកាំជណ្តើរទាំងអស់នោះផង ៖ «ប្រាសាទព្រះវិហារនេះគឺសង់ឡើងអំពីថ្ម ហ្នឹងចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទីមួយ សំណង់ហ្នឹងមិនមែនធ្វើតែមួយពេលទេ ។ ធ្វើបើគិតឲ្យមែនទែន មានបីពេល ។ ឥឡូវនេះ ខ្ញុំជូនគ្រាន់តែជម្រាបត្រួសៗអំពីផ្លូវចូលមកហ្នឹងមានអីខ្លះៗ ។ ទីមួយ ពីដីយើងធម្មតាហ្នឹង ពីដីគឺជើងភ្នំរបស់ភ្នំដងរែកហ្នឹង យើងឡើងមកហ្នឹង គឺចម្ងាយ ៥៤ម៉ែត្រគេធ្វើជាជណ្តើរៗ ទាំងអស់មាន ១៥៩កាំ ។ យើងឡើងជណ្តើរហ្នឹងមកហើយ បានគេធ្វើរាងជម្រាលបន្តិចចម្ងាយ ២៥ម៉ែត្រ ហ្នឹង ចូលមកខ្លោងទ្វារទី១ ។ បើសិនណាអស់លោកមានសៀវភៅ គេសរសេរជាភាសាបារាំង ជាអង់គ្លេស គេរាប់បញ្ច្រាស គេរាប់ពីទីមួយ ប្រាសាទធំបំផុត មកឯខាងដើម ។ ខ្ញុំដើម្បីនឹងសម្រួលអស់លោក ឲ្យឃើញរូបប្រាសាទហ្នឹង ខ្ញុំរាប់តាមជណ្តើរដែលយើងឡើង ។ សង្ខេបយើងឡើងតាមផ្លូវជម្រាលធម្មតា ៥៤ម៉ែត្រ បូកនឹង ២៥ម៉ែត្រ បានមកដល់ខ្លោងទ្វារទី១ ។ បន្ទាប់ពីខ្លោងទ្វារទី១ហ្នឹង ត្រូវធ្វើដំណើរតាមកាំជណ្តើរនោះ ឡើងមកទៀត ចម្ងាយ ២៤៤ម៉ែត្រ ។ ជណ្តើរនេះ គេមានបោះគោលតាមសងខាងផ្លូវ ដើរមកបានចូលខ្លោងទ្វារទី២ ។ នៅខ្លោងទ្វារទី២ នោះមាន ហោជាង គេធ្វើរូបរឿងកូរសមុទ្រទឹកដោះ គឺការដែលបង្កើតលោក ។ នៅពេលដែលឡើងមកហ្នឹង នៅខាងឆ្វេងដៃ មានស្រះមួយ ។ ស្រះនេះគឺមានន័យសំខាន់ណាស់ ។ ពេលដែលព្រះមហាក្សត្រនៅស្រុកសៀមសព្វថ្ងៃ លោកឡើងសោយរាជ្យ ធ្វើពិធីរាជាភិសេក គេមកយកទឹកពីស្រះហ្នឹង ដើម្បីយកទៅបំពេញពិធីអភិសេកព្រះកូណាដែលនៅស្រុកសៀម សព្វថ្ងៃ» ។
សូម បញ្ជាក់ជូនថា លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍អំពីស្តេចសៀមនេះ គឺសំដៅចំពោះព្រះមហាក្សត្រថៃសព្វថ្ងៃ គឺព្រះបាទ ភូមិផុន អាឌុលយ៉ាដេត ។

បើតាមឯកសារប្រវត្តិសាស្រ្តស្តីពី ព្រះរាជាថៃ ចុះផ្សាយនៅលើទំព័រវ៉ឹបសាយថ៍ Wikipedia បានឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត បច្ចុប្បន្នមានព្រះជន្ម ៨១ព្រះវស្សា ឡើងគ្រងរាជ្យតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ រហូតមកដល់សព្វថ្ងៃនេះ ៕
Monday, November 29, 2010
Visiting Prasat Preah Vihear
Visiting Prasat Preah Vihear
Prasat Preah Vihear is an Angor era Temple that sits on the border of Thailand and Cambodia. It can be visited from the Thai side as the Cambodian Government allows daytrippers without a visa.
The journey to the Temple from the Cambodian side is more of an adventure though and very much a highlight of the trip. It may be a hard and arduous journey, though the route is becoming easier with more roads getting sealed each year, but the smile on your face when you first see Prasat Preah Vihear makes it all worth it.Wednesday, November 24, 2010
The History of Prasat Preah Vihear
The history of Prasat Preah Vihear
The Temple of Prasat Preah Vihear was built over a period of time stretching through the reign of seven Khmer Monarchs. The Temple was started during the reign of Yasovarman I, who was in power from 889-910AD and was finished during the years of Suryavarman II (who built the great temples of Angkor) 1112-1152AD.

Prasat Preah Vihear translates into English as 'Sacred Monastery' and was a major pilgrimage site during the Angkor years. The Temple was dedicated to Shiva, a Hindu deity and worshippers from all over the Khmer World (and some from further away) came to ask for Shiva's blessing.
The pilgrims visiting the site started to dry up in the late Thirteenth Century, when Srindravarman deposed his Father-in-law, Jayavarman VIII. Srindravarman was a follower of Theravada Buddhism and he promptly made it the State religion. Theravad had spread from Sri Lanka and has already gained massive converts.

The records from the reign of Srindravarman are pretty poor and we do not know much about his years in power. We do know however, that no more major temple complexes were built as Therevada Buddhism needed no such temples to worship at.
Prasat Preah Vihear, it would seem was left to be a small Khmer outpost as the power shifted to the Phnom Penh region from Angkor. The power of the Thai Ayutthaya Kingdom threatened the Khmer and there was many attempts on Khmer lands. Thai records from the time mention the conquering of Angkor by Ayutthaya forces.
Today, Prasat Preah Vihear is a contentious issue between Cambodia and Thailand. The area was under Thai control for several centuries, until it was handed back to Cambodia during the time of the French protectorate. In 1959 after Cambodian independence, the Thais again seized the area, only for the Cambodians to take it to the International Court. The World backed Cambodian sovereignty and in a 1962 ruling, the area was again given back to Cambodia.
Subscribe to:
Posts (Atom)